តេជោលីគ៖ កក្រើក វិសាខា ប៉ះភ្នំពេញ អង្គររក្ស ប៉ះស្វាយរៀង នៅវគ្គ Top4 ថ្ងៃពុធនេះ

 

ក្រុម​ខ្លាំងទាំង ៤ឡើង​ទៅវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ «តេជោលីគ» រដូវកាល​ទី៣​ ឆ្នាំ​២០២៦ រួម​មាន វិសាខា អង្គររក្ស ស្នងការ ខេត្តស្វាយរៀង និងស្នងការរាជធានីភ្នំពេញ។

ចប់វគ្គសន្សំពិន្ទុជុំទី២៖

  • លេខ១៖ វិសាខា មាន ១៤ពិន្ទុ
  • លេខ២៖ បញ្ជាការដ្ឋានអង្គរក្ស មាន១២ពិន្ទុ
  • លេខ៣៖ ស្នងការខេត្តស្វាយរៀង មាន៩​ពិន្ទុ
  • លេខ៤៖ ស្នងការរាជធានីភ្នំពេញ មាន៦ពិន្ទុ


ដូច​នេះ សម្រាប់​ការប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ វិសាខា​ ប៉ះ​ ស្នងការ​រាជធានីភ្នំពេញ រីឯអង្គរក្ស​ ប៉ះ​ ស្នងការស្វាយរៀង​។ ការប្រកួត​នឹង​ធ្វើឡើង​នៅ​ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ចំណែក​វគ្គផ្ដា់ព្រ័ត្រ នៅ​ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុង​សាលបាល់ទះពហុកីឡដ្ឋានជាតិ អ្នកគាំទ្រ​អាច​ចូល​រួម​ទស្សនាដោយ​ស៊េរី។

ព្រឹត្តិការណ៍ប្រកួត​ពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» ​(Techo Volleyball Cambodia League) រដូវកាលទី៣ ឆ្នាំ២០២៥-២៦ មាន៨ក្រុមធំៗចូលរួម ដែល​នឹងជំរុញការប្រកួតនៅលើទីលានកាន់តែរន្ថើន រួមមានការបង្កើតប្រាក់រង្វាន់ក្រុមលេខ១ ជុំទី១ និងជុំទី២ និងការបើកឱ្យចុះឈ្មោះកីឡាករបរទេសរហូតដល់ ៧នាក់ជាដើម។

Powered by Blogger.